រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ
លោកុប្បត្តិ 29:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា ព្រះគម្ពីរខ្មែរសាកល ឡាបាន់ឲ្យស៊ីលផាបាវបម្រើស្រីរបស់គាត់ ដល់លេអាកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (លោកឡាបាន់បានឲ្យនាងស៊ីលផា ជាស្រីបម្រើរបស់លោក ទៅបម្រើនាងលេអា)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ អាល់គីតាប ឡាបាន់ប្រគល់ស៊ីលប៉ា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើលេអា។ |
រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ
នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង នឹងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ
លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ
កូនរបស់នាងស៊ីលផាជាបាវស្រីលេអា នោះគឺកាឌ់១ នឹងអេស៊ើរ១ នោះជាកូនប្រុសរបស់យ៉ាកុបទាំងប៉ុន្មាន ដែលបានកើតឡើងឲ្យដល់គាត់នៅប៉ាដាន់-អើរ៉ាម។
នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។