រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
លោកុប្បត្តិ 29:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អាល់គីតាប យ៉ាកកូបនៅបម្រើឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែល ប៉ុន្តែ ដោយគាត់ស្រឡាញ់រ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ |
រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ
ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត
សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ
តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់
ឯស្រុកកាឡាតគេអាក្រក់ទទេ ក៏សុទ្ធតែឥតប្រយោជន៍ទាំងអស់ នៅត្រង់គីលកាល គេថ្វាយគោជាយញ្ញបូជា អស់ទាំងអាសនារបស់គេ ប្រៀបដូចជាដុំដី នៅក្នុងគន្លងស្រែចំការ
ចំណែកឯយ៉ាកុបលោកបានរត់ទៅដល់ស្រុកអើរ៉ាម អ៊ីស្រាអែលបានបំរើគេ ឲ្យបានប្រពន្ធ គឺបានធ្វើជាអ្នកគង្វាលឃ្វាលហ្វូងចៀមឲ្យបានប្រពន្ធនោះ
ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ
ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។
ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ដល់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង