បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
លោកុប្បត្តិ 29:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ ព្រះគម្ពីរខ្មែរសាកល ពេលគាត់មើល នោះមើល៍! មានអណ្ដូងមួយនៅទីវាល ហើយមើល៍! មានចៀមបីហ្វូងកំពុងដេកនៅក្បែរអណ្ដូងនោះ ពីព្រោះគេឲ្យហ្វូងសត្វផឹកពីអណ្ដូងនោះ។ មានថ្មធំនៅលើមាត់អណ្ដូង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានឃើញអណ្តូងមួយនៅទីវាល ហើយមានចៀមបីហ្វូងដេកនៅក្បែរនោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ អាល់គីតាប គាត់ឃើញអណ្តូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្តូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្តូង មានទំហំធំណាស់។ |
បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក
មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច
នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ
ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។
នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះ ពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។