អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
លោកុប្បត្តិ 26:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ ព្រះគម្ពីរខ្មែរសាកល គាត់រើចេញពីទីនោះ ហើយជីកអណ្ដូងមួយទៀត។ លើកនេះ ពួកគេមិនបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះទេ ដូច្នេះគាត់ដាក់ឈ្មោះវាថា រេហូបូត ដោយនិយាយថា៖ “ឥឡូវនេះ ព្រះយេហូវ៉ាបានពង្រីកកន្លែងឲ្យពួកយើងហើយ ដូច្នេះយើងនឹងចម្រើនឡើងនៅក្នុងទឹកដីនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏រើចេញពីទីនោះ ហើយជីកអណ្តូងមួយទៀត តែគេមិនបានឈ្លោះប្រកែកពីអណ្តូងនោះទេ ដូច្នេះ លោកក៏ដាក់ឈ្មោះអណ្ដូងនោះថា "រេហូបូត" ដោយពាក្យថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានបើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រើនឡើងក្នុងស្រុកនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបូត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។ អាល់គីតាប គាត់រើជំរំពីទីនោះ ហើយជីកអណ្តូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ គាត់ដាក់ឈ្មោះអណ្តូងនោះថា “រេហូបូត” ដ្បិតគាត់ពោលថា «ឥឡូវនេះអុលឡោះតាអាឡាបើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចំរុងចំរើនក្នុងស្រុកនេះ»។ |
អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា
សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន
ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។
ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ ដល់ទូលបង្គំ
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង
តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ
ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ នឹងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន នឹងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។