Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 គាត់​រើចេញ​ពី​ទីនោះ ហើយ​ជីក​អណ្ដូង​មួយទៀត​។ លើកនេះ ពួកគេ​មិន​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ទេ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា រេហូបូត ដោយ​និយាយថា​៖ “ឥឡូវនេះ ព្រះយេហូវ៉ា​បាន​ពង្រីក​កន្លែង​ឲ្យ​ពួកយើង​ហើយ ដូច្នេះ​យើង​នឹង​ចម្រើនឡើង​នៅក្នុង​ទឹកដី​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​ក៏​រើ​ចេញ​ពី​ទី​នោះ ហើយ​ជីក​អណ្តូង​មួយ​ទៀត តែ​គេ​មិន​បាន​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទេ ដូច្នេះ លោក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា "រេហូ‌បូត" ដោយ​ពាក្យ​ថា៖ «ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រើន​ឡើង​ក្នុង​ស្រុក​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គាត់​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្តូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “រេហូបូត” ដ្បិត​គាត់​ពោល​ថា «ឥឡូវ​នេះអុលឡោះ‌តាអាឡា​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចំរុង​ចំរើន​ក្នុង​ស្រុក​នេះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។


ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។


សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។


ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។


ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។


ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ ឲ្យ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។


ជន‌ជាតិ​អ៊ីស្រា‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស​កើន​ចំនួន​ច្រើន​សន្ធឹក‌សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប។


ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក ឲ្យ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ


ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង ពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញ ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល គេ​បាន​បោះ​បង់​ចោល​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម