តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក
លោកុប្បត្តិ 26:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកគេជីកអណ្ដូងមួយទៀត ហើយពួកគេបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះដែរ ដូច្នេះគាត់ដាក់ឈ្មោះវាថា ស៊ីតណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេជីកអណ្តូងមួយទៀត ហើយគេក៏ឈ្លោះប្រកែកពីអណ្តូងនោះទៀត ដូច្នេះ លោកហៅអណ្តូងនោះថា "ស៊ីតណា" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ អាល់គីតាប ពួកអ្នកបម្រើរបស់អ៊ីសាហាក់ នាំគ្នាជីកអណ្តូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្តងទៀត ដូច្នេះ គាត់ដាក់ឈ្មោះអណ្តូងនោះថា “ស៊ីតណា”។ |
តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក
ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់
គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ
លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។