ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង
លោកុប្បត្តិ 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាក នឹងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ ព្រះគម្ពីរខ្មែរសាកល អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាក និងលោកអ៊ីសម៉ាអែល ដែលជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងល្អាងម៉ាក់ពេឡា នៅចម្ការអេប្រុន កូនរបស់សូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ អាល់គីតាប អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ |
ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង
នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកឰយុកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកឰយុកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក
គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ
គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេ ដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់