ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
លោកុប្បត្តិ 25:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមដំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម ព្រះគម្ពីរខ្មែរសាកល ឈ្មោះកូនប្រុសរបស់អ៊ីសម៉ាអែល តាមលំដាប់នៃកំណើត គឺដូចតទៅ: កូនច្បងរបស់អ៊ីសម៉ាអែលគឺនេបាយ៉ូត បន្ទាប់មកកេដារ អ័ឌប្អែល មីបសាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាបញ្ជីឈ្មោះកូនចៅលោកអ៊ីសម៉ាអែល តាមឈ្មោះ តាមតំណវង្សត្រកូលរបស់គេៈ កូនច្បងរបស់លោកអ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអ៊ីស្មាអែលមាន ឈ្មោះតាមជំនួរវង្សត្រកូលដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម អាល់គីតាប កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម |
ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។
វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេក គឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ
៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
ឯទីរហោស្ថាន នឹងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ
ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ
ពីពួកកេដារ នឹងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
ស្រុកអារ៉ាប់ ហើយពួកចៅហ្វាយនៅស្រុកកេដារទាំងប៉ុន្មាន ជាអ្នកលក់ដូរនឹងឯង គេលក់កូនចៀម ចៀមឈ្មោល នឹងពពែដល់ឯង
រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល)