រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ នឹងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង នឹងម្តាយនាងដែរ
លោកុប្បត្តិ 24:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ នឹងមីលកា នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ ហើយនឹងកងនៅដៃនាង ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំសួរនាងថា: ‘តើនាងជាកូនស្រីរបស់អ្នកណា?’។ នាងឆ្លើយថា: ‘ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់ណាឃរ ដែលមីលកាបានបង្កើតឲ្យគាត់’។ ខ្ញុំក៏ពាក់ក្រវិលនៅច្រមុះនាង និងកងដៃនៅដៃនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសួរថា "តើនាងជាកូនចៅអ្នកណា?" នាងឆ្លើយថា "ខ្ញុំជាកូនលោកបេធូអែល ជាចៅលោកតាណាឃរ និងលោកយាយមីលកា"។ នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ និងកងនៅដៃរបស់នាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។ អាល់គីតាប ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់អ្នកណា?” នាងឆ្លើយថា “ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃ ពាក់ឲ្យនាង។ |
រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ នឹងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង នឹងម្តាយនាងដែរ
មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។