រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
លោកុប្បត្តិ 24:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។ ព្រះគម្ពីរខ្មែរសាកល នាងក្រមុំក៏រត់ទៅវិញ ហើយប្រាប់អ្នកផ្ទះរបស់ម្ដាយនាងអំពីរឿងទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងក្រមុំក៏រត់ទៅប្រាប់ពួកផ្ទះម្តាយរបស់នាងអំពីហេតុការណ៍ទាំងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។ អាល់គីតាប នាងក្រមុំរត់នាំដំណឹងនេះ ទៅប្រាប់ម្តាយ។ |
រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើង ដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
តែបង នឹងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក
នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល