អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
លោកុប្បត្តិ 24:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប្រាហាំគាត់ចាស់ណាស់ហើយ មានអាយុវែង ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់គាត់ក្នុងគ្រប់ការទាំងអស់ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។ អាល់គីតាប អ៊ីព្រហ៊ីមមានវ័យកាន់តែចាស់ណាស់ទៅហើយ អុលឡោះតាអាឡាក៏បានប្រទានពរគាត់សព្វគ្រប់ទាំងអស់។ |
អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
រីឯអ័ប្រាហាំ នឹងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទំលាប់ស្ត្រីទៀតហើយ
ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនឹងលា
ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជំរៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនឹងពោះផង
គ្រានោះ ស្តេចដាវីឌ ទ្រង់មានព្រះជន្មាយុកន្លងបង់ហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅទេ
អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ។
ចូរមើលទៅឯអ័ប្រាហាំ ជាឰយុកោឯង ហើយទៅឯសារ៉ាដែលបង្កើតឯងមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះអញបានហៅមក ក៏បានឲ្យពរផង ហើយបានចំរើនឲ្យមានគ្នាជាច្រើនវិញ
ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង
ដូច្នេះ អស់អ្នកដែលមានសេចក្ដីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្ដីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង