ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 23:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​និយាយ​ថា បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ទៅ​កប់ នោះ​សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន​ជា​កូន​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​និយាយ​នឹង​ពួកគេ​ថា​៖ “ប្រសិនបើ​អស់លោក​សុខចិត្ត​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​នេះ​ចេញពី​មុខ​ខ្ញុំ នោះ​សូម​ស្ដាប់​ខ្ញុំ​សិន ហើយ​សូម​ជួយ​អង្វរ​អេប្រុន​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន ជា​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បងប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក

អាល់គីតាប

គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង‌ប្អូន​ពិត​ជា​យល់​ព្រម ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​អេប្រូន ជា​កូន​របស់​សូហារ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 23:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក្រោក​ឡើង ឱន​គោរព​ចំពោះ​អស់​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ


ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ


រួច​អ៊ីសាក នឹង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ


ដូច្នេះ ទ្រង់​ទូល​ថា ទូលបង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូលបង្គំ


គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត