Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:8 - អាល់គីតាប

8 គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង‌ប្អូន​ពិត​ជា​យល់​ព្រម ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​អេប្រូន ជា​កូន​របស់​សូហារ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រួច​និយាយ​នឹង​ពួកគេ​ថា​៖ “ប្រសិនបើ​អស់លោក​សុខចិត្ត​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​នេះ​ចេញពី​មុខ​ខ្ញុំ នោះ​សូម​ស្ដាប់​ខ្ញុំ​សិន ហើយ​សូម​ជួយ​អង្វរ​អេប្រុន​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន ជា​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បងប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​និយាយ​ថា បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ទៅ​កប់ នោះ​សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន​ជា​កូន​សូហារ​ជំនួស​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។


គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​រូង​ភ្នំ​ម៉ាកពេ‌ឡា ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​រូង​ភ្នំ​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​រូង​ភ្នំ​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​ខ្ញុំ នៅ​កណ្តាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។


អ៊ីសា‌ហាក់ និង​អ៊ីស្មា‌អែល ជា​កូន​របស់​គាត់​នាំ​គ្នា​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រូង​ភ្នំ​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​អេប្រុន កូន​របស់​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាមរេ


សម្តេច​អដូ‌នី‌យ៉ា​និយាយ​ថា៖ «សូម​អ្នក‌ម្តាយ​ជម្រាប​ស្តេច​ស៊ូឡៃ‌ម៉ាន សុំ​នាង​អប៊ីសាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​ផង ដ្បិត​ស្តេច​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​អ្នក‌ម្តាយ​ទេ»។


មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម