ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 23:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចំការ​របស់​អេប្រុន ដែល​នៅ​ម៉ាក់‌ពេឡា​ខាង​មុខ​ម៉ាមរេ នឹង​រអាង​ដែល​នៅ​ទី​នោះ ហើយ​នឹង​ដំណាំ​ដែល​នៅ​ក្នុង​ចំការ​នោះ ព្រម​ទាំង​របង​ដែល​ព័ទ្ធ​ជុំវិញ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចម្ការ​របស់​អេប្រុន​ដែល​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ គឺ​ចម្ការ និង​រអាង​ដែល​នៅ​ទីនោះ ព្រមទាំង​ដើមឈើ​ទាំងអស់​ដែល​នៅក្នុង​ចម្ការ​នោះ ដែល​នៅតាម​ព្រំប្រទល់​ជុំវិញ​ចម្ការ​ទាំងមូល ត្រូវបាន​ផ្ទេរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចម្ការ​របស់​អេប្រុន​នៅ​ម៉ាក់‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរេ ជា​ចម្ការ​ដែល​មាន​ល្អាង និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ គឺ​បរិវេណ​ចម្ការ​នោះ​ទាំង​មូល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​ពេល​នោះ​មក ដី​ចម្ការ​របស់​លោក​អេប្រូន​នៅ​ម៉ាកពេ‌ឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ទាំង​គុហា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ​ទាំង​មូល

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​ពេល​នោះ​មក ដី​ចម្ការ​របស់​អេប្រូន​នៅ​ម៉ាកពេ‌ឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ទាំង​រូង​ភ្នំ និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ​ទាំង​មូល

សូមមើលជំពូក



លោកុ‌ប្បត្តិ 23:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំការ​នឹង​រអាង​ដែល​នៅ​ទី​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ផ្តាច់​ទៅ​អ័ប្រា‌ហាំ ទុក​សំរាប់​ជា​កន្លែង​កប់​ខ្មោច​ត​ទៅ។


ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ។


រួច​អ៊ីសាក នឹង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ


តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក


គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់


ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ


អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌


នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប


គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។


ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ


ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង