ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 23:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​និយាយ​ទៅ​អេប្រុន​នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា បើ​អ្នក​សុខ​ចិត្ត នោះ​សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចេញ​ថ្លៃ​ចំការ​ឲ្យ សូម​យក​ពី​ខ្ញុំ​ចុះ រួច​ខ្ញុំ​នឹង​កប់​សព​នៅ​ទី​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​និយាយ​នឹង​អេប្រុន ខណៈដែល​ពួក​អ្នកស្រុក​នោះ​កំពុង​ស្ដាប់ ថា​៖ “ប៉ុន្តែ​ប្រសិនបើ​លោក​សុខចិត្ត សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​បង់​ប្រាក់​សម្រាប់​ចម្ការ​នោះ​។ សូម​ទទួលយក​ពី​ខ្ញុំ​ចុះ នោះ​ខ្ញុំ​អាច​បញ្ចុះ​សព​នៅ​ទីនោះ​បាន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​ប្រសាសន៍​ទៅ​អេប្រុន នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា៖ «ប្រសិន‌បើ​លោក​សុខ​ចិត្ត សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​សូម​ជូន​ប្រាក់​តាម​តម្លៃ​ដី សូម​ទទួល​យក​ពី​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នៅ​ទី​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្ដាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។

សូមមើលជំពូក

អាល់គីតាប

ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អេប្រូន នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្តាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 23:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​គាត់​ក៏​ឱន​ខ្លួន​គោរព​ចំពោះ​ពួក​អ្នក​ស្រុក​នោះ


អេប្រុន​ក៏​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​ថា


ឯ​ដី​ដែល​គាត់​ដំឡើង​ត្រសាល នោះ​គាត់​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង


តែ​ស្តេច​មាន​បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ ដូច្នេះដាវីឌ​ក៏​ទិញ​លាន​ស្រូវ នឹង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល


ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​នឹង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល


កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ


ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង


ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»