នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។
លោកុប្បត្តិ 22:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ័ប្រាហាំនិយាយនឹងពួកយុវជនរបស់គាត់ថា៖ “ចូរពួកអ្នកនៅទីនេះជាមួយលាចុះ រីឯខ្ញុំ និងក្មេងប្រុសនេះនឹងទៅទីនោះដើម្បីថ្វាយបង្គំ រួចត្រឡប់មកឯពួកអ្នកវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ អាល់គីតាប គាត់មានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់គាត់ថា៖ «ចាំនៅទីនេះ ជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំអុលឡោះនៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ |
នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។
នោះគាត់ចាប់យកឱសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង នឹងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ
លោកបង្គាប់ដល់ពួកចាស់ទុំថា ចូរអ្នករាល់គ្នារង់ចាំយើងនៅទីនេះចុះ ទំរាំយើងត្រឡប់មកវិញ មើល មានអើរ៉ុន នឹងហ៊ើរ នៅជាមួយនឹងអ្នករាល់គ្នាហើយ បើអ្នកណាកើតមានវិវាទទាស់ទែងគ្នា នោះត្រូវចូលមកសួរលោកចុះ។
លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់