នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
លោកុប្បត្តិ 21:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។ ព្រះគម្ពីរខ្មែរសាកល នាងពោលទៀតថា៖ “តើនរណាបាននិយាយនឹងអ័ប្រាហាំថាសារ៉ានឹងបំបៅកូន? ប៉ុន្តែខ្ញុំបានបង្កើតកូនប្រុសម្នាក់ក្នុងវ័យជរារបស់គាត់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីពោលទៀតថា៖ «តើអ្នកណាបាននឹកភ្នកនិយាយទៅលោកអ័ប្រាហាំថា "លោកស្រីសារ៉ានឹងបំបៅកូន?" តែខ្ញុំបានបង្កើតកូនប្រុសមួយឲ្យលោក ក្នុងកាលដែលលោកមានវ័យចាស់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។ អាល់គីតាប គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅអ៊ីព្រហ៊ីមថា “ថ្ងៃមួយ សារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនគាត់ ក្នុងគ្រាដែលគាត់មានវ័យចាស់ណាស់ទៅហើយ»។ |
នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ
ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយនឹងព្រះរាជបុត្រនៃស្តេច
លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ
ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
នោះឯងនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យអញ ដ្បិតអញបានបាត់កូនចៅអញអស់ទៅ ហើយអញក៏នៅឯកឯងដូច្នេះ គឺជាអ្នកដែលត្រូវបំបរបង់ ហើយដើររសាត់ព្រាត់ផង តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ មើល អញបានត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះបាននៅឯណា។
តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម
សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្ដីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើទ្រង់បានធ្វើអ្វីនេះហ្ន៎
ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ
ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ