មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ
លោកុប្បត្តិ 21:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។ អាល់គីតាប ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។ |
មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ
អ័ប៊ីម៉្មាឡិចក៏ឆ្លើយថា ខ្ញុំមិនដឹងជាអ្នកណាបានធ្វើការនោះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំឥតបានឮអ្វីឡើយ ដរាបដល់ថ្ងៃនេះ
តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។
ពាក្យបន្ទោសតែ១ម៉ាត់ តែងមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ១០០រំពាត់ទៅទៀត។
ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ
បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ
នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។