អាប់រ៉ាម នឹងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា នឹងយីសកា
លោកុប្បត្តិ 20:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ ព្រះគម្ពីរខ្មែរសាកល ណាមួយនាងជាប្អូនស្រីរបស់ខ្ញុំព្រះបាទមែន គឺនាងជាកូនស្រីរបស់ឪពុកខ្ញុំព្រះបាទ ប៉ុន្តែមិនមែនជាកូនស្រីរបស់ម្ដាយខ្ញុំព្រះបាទទេ រួចនាងក៏បានជាប្រពន្ធរបស់ខ្ញុំព្រះបាទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន គឺជាកូនស្រីរបស់ឪពុកទូលបង្គំ តែមិនមែនពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកនាងធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ អាល់គីតាប មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ខ្ញុំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកខ្ញុំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយខ្ញុំ។ |
អាប់រ៉ាម នឹងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា នឹងយីសកា
ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។
អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ
កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង
អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក
ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់
ឯខ្ញុំម្ចាស់ តើនឹងយកសេចក្ដីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក នឹងឲ្យខ្ញុំម្ចាស់ដល់បងទេ