សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាកក្រោមដើមឈើនេះសិន
លោកុប្បត្តិ 19:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ ព្រះគម្ពីរខ្មែរសាកល រួចនិយាយថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំអើយ សូមបែរចូលទៅក្នុងផ្ទះរបស់បាវបម្រើពួកលោក ហើយស្នាក់នៅមួយយប់ ព្រមទាំងលាងជើងពួកលោកសិនចុះ រួចសឹមក្រោកឡើងទៅតាមផ្លូវរបស់ពួកលោកចុះ”។ ប៉ុន្តែពួកគេតបថា៖ “ទេ យើងនឹងស្នាក់នៅមួយយប់ក្នុងទីធ្លាក្រុង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ សូមអញ្ជើញចូលផ្ទះខ្ញុំប្របាទជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់សិន រួចសឹមភ្ញាក់ឡើងពីព្រលឹម ហើយបន្ដដំណើរទៅមុខទៀត»។ ទេវតាតបថា៖ «ទេ យប់នេះ យើងនឹងសម្រាកនៅតាមទីធ្លាក្រុងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវតាតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ អាល់គីតាប គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀត តាំងពីព្រលឹម»។ ម៉ាឡាអ៊ីកាត់តបថា៖ «ទេ យប់នេះយើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ |
សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាកក្រោមដើមឈើនេះសិន
ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុំម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជំរាបថា
ប៉ុន្តែ ដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ
នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ នឹងកន្លែងសំរាប់ឲ្យអូដ្ឋជាស្រេចហើយ។
ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
រួចដាវីឌមានបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់
(សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)
កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាងជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញ ពាក់វិញបាន អញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ ទៀតបាន
រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង
ក្រោយនោះ ទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត
កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។
កុំឲ្យភ្លេចសេចក្ដីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្ដីនោះឯង