លោកុប្បត្តិ 14:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម ព្រះគម្ពីរខ្មែរសាកល មានអ្នករត់រួចម្នាក់ចូលមក ហើយជម្រាបអាប់រ៉ាមជាជនជាតិហេព្រើរ ដែលរស់នៅក្បែរដើមអូករបស់ម៉ាមរេជាជនជាតិអាម៉ូរី។ ម៉ាមរេជាបងប្អូនរបស់អែសកុល និងអាន់នើរ ពួកគេជាសម្ពន្ធមិត្តរបស់អាប់រ៉ាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជនជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។ អាល់គីតាប មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបអ៊ីប្រាំ ជាជនជាតិហេប្រឺ។ អ៊ីប្រាំតាំងទីលំនៅ នៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ។ តាម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់អែសកុល និងអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់អ៊ីប្រាំ។ |
អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ។
សូមយកតែរបស់ណាដែលពួកបាវបំរើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល នឹងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។
រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ
អ័ប្រាហាំគាត់យកចៀមនឹងគោមកថ្វាយអ័ប៊ីម៉្មាឡិច រួចក៏តាំងសញ្ញានឹងគ្នាទៅវិញទៅមក
គឺយ៉ាងនោះហើយដែលបានតាំងសញ្ញានឹងគ្នា នៅត្រង់បៀរ-សេបា រួចហើយអ័ប៊ីម៉្មាឡិច នឹងភីកុល ជាមេទ័ពទ្រង់ក៏ក្រោកឡើងវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញទៅ។
នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង
ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន
គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ
នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សំឡាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួចមកជំរាបលោក
ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ
នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ
គេនឹងស្តាប់តាមឯង ហើយឯង នឹងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា
គឺឲ្យគ្រប់ទាំងមនុស្សបានបើកឲ្យបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាសាសន៍ហេព្រើររួចចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើសាសន៍ហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបំរើទៀតឡើយ
នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង
រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម នឹងផ្លែល្វាផង
តើគេជាពួកហេព្រើរឬអី ខ្ញុំក៏ដែរ គេជាសាសន៍អ៊ីស្រាអែលឬអី ខ្ញុំក៏ដែរ គេជាពូជលោកអ័ប្រាហាំឬអី ខ្ញុំក៏ដែរ
នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ
នៅថ្ងៃនោះឯង មានពួកបេនយ៉ាមីនម្នាក់រត់ពីទីចំបាំង ទៅឯស៊ីឡូរ មានសំលៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង