ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្តាលពួកគេដែរ អញនឹងនាំគេ ហើយគេនឹងចូលមកជិតអញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតអញដូច្នេះឬ
លេវីវិន័យ 8:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ទាំងអស់នៅបាតដៃលោកអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកតង្វាយនោះ ថ្វាយព្រះអម្ចាស់។ អាល់គីតាប ម៉ូសាយកជំនូនទាំងអស់នោះដាក់លើដៃហារូន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកជំនូននោះជូនអុលឡោះតាអាឡា។ |
ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្តាលពួកគេដែរ អញនឹងនាំគេ ហើយគេនឹងចូលមកជិតអញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតអញដូច្នេះឬ
ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើដង្វាយដែលនៅលើអាសនា នេះហើយជាដង្វាយសំរាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត