រួចសំឡាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនាជុំវិញ
លេវីវិន័យ 8:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ នឹងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏នាំពួកកូនលោកអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកក៏នាំកូនៗលោកអើរ៉ុនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគេ។ លោកប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ អាល់គីតាប បន្ទាប់មក គាត់ក៏នាំកូនៗហារូនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ពួកគេ។ គាត់ប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
រួចសំឡាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនាជុំវិញ
រួចត្រូវឲ្យសង្ឃយកឈាមដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ នឹងមេជើងស្តាំផង
រួចលោកយកខ្លាញ់កន្ទុយ នឹងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង នឹងស្រទាប់ថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់របស់អង្គញ់នោះ ហើយនឹងស្មាខាងស្តាំមក