លេវីវិន័យ 7:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាក្នុងពួកកូនលោកអើរ៉ុនដែលថ្វាយឈាម និងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្លៅស្ដាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និងឈាមនៅលើអាសនៈ។ អាល់គីតាប ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់អ៊ីមុាំណាដែលជូនខ្លាញ់ និងឈាមនៅលើអាសនៈ។ |
ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង
ដ្បិតអញបានញែកទ្រូងដែលគ្រវី នឹងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ នឹងពួកកូនលោក ទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ
ដូច្នេះអ្នកធ្វើបាយ ក៏យកស្មា នឹងសាច់ដែលនៅជាប់នោះ មកដាក់នៅមុខសូល រួចសាំយូអែលប្រាប់ថា មើល នេះជារបស់ដែលបានបំរុងទុកឲ្យអ្នក អញ្ជើញពីសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក ចាប់តាំងពីខ្ញុំបានអញ្ជើញពួកជនមក ដូច្នេះ សូលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។