បន្ទាប់មក គេនាំពពែឈ្មោល ដែលសំរាប់ដង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច នឹងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
លេវីវិន័យ 4:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដាក់ដៃលើក្បាលនៃដង្វាយនោះ រួចសំឡាប់ទុកជាដង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសំឡាប់សត្វសំរាប់ជាដង្វាយដុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ អាល់គីតាប គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត។ |
បន្ទាប់មក គេនាំពពែឈ្មោល ដែលសំរាប់ដង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច នឹងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
ក៏ត្រូវសំឡាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ
ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។
គឺត្រូវសំឡាប់ដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា