ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។
លេវីវិន័យ 27:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សនោះមានអាយុចាប់តាំងពី៥ឆ្នាំរហូតដល់២០ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជា២០រៀល ស្រី១០រៀល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមនុស្សនោះមានអាយុចាប់តាំងពីប្រាំឆ្នាំរហូតដល់ម្ភៃឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាម្ភៃសេកែល ស្រីដប់សេកែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះមនុស្សមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។ អាល់គីតាប ចំពោះមនុស្សដែលមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។ |
ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។
បើមានអាយុចាប់តាំងពី១ខែរហូតដល់៥ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់៥រៀល ស្រី៣រៀល