នឹងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់ នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម នឹងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
លេវីវិន័យ 27:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យពិនិត្យមើលពីសត្វនោះល្អ ឬអាក្រក់ទេ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើមនឹងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវពិនិត្យមើលសត្វនោះថាល្អ ឬអាក្រក់ឡើយ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អ សម្រាប់ថ្វាយព្រះអង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញទេ»។ អាល់គីតាប ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អសម្រាប់ជូនទ្រង់ទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវជូននោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញបានទេ»។ |
នឹងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់ នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម នឹងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
នៅថ្ងៃនោះ គេនឹងចាប់តាំងប្រើពាក្យប្រៀបធៀបចាក់ដោតឯង ហើយនឹងទួញទំនួញយ៉ាងអាក់អួលដោយពាក្យថា យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះទ្រង់បានផ្លាស់មរដករបស់សាសន៍ខ្ញុំ អើ ទ្រង់បានដករើចេញពីខ្ញុំយ៉ាងណាហ្ន៎ ទ្រង់បានចែកស្រែចំការរបស់យើង ឲ្យដល់ពួកអ្នកបះបោរវិញ