បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរ្តិ៍អាករខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា
បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា
ប្រសិនបើនរណាម្នាក់ញែកដីមួយដុំថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ
ប្រសិនបើនរណាម្នាក់ញែកដីមួយដុំ ជូនជាសក្ការៈដល់អុលឡោះតាអាឡា ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ
ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
បើសិនជាបងឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមដំឡៃផ្ទះនោះដែលល្អឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ
នោះត្រូវឲ្យសង្ឃគិតថ្លៃឲ្យអ្នកនោះ តាមដំឡៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា