លេវីវិន័យ 23:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺជាដង្វាយដុត១ ដង្វាយម្សៅ១ យញ្ញបូជា១ ហើយនឹងដង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុតមួយ តង្វាយម្សៅមួយ យញ្ញបូជាមួយ និងតង្វាយច្រូចមួយ តាមរបៀបបុណ្យរាល់តែថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបុណ្យសំខាន់ៗរបស់ព្រះអម្ចាស់ ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអង្គ ដើម្បីថ្វាយតង្វាយដល់ព្រះអម្ចាស់ គឺមានតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជាមេត្រីភាព និងពិធីច្រួចស្រា។ ត្រូវថ្វាយតង្វាយនីមួយៗតាមថ្ងៃកំណត់។ អាល់គីតាប នេះជាបុណ្យសំខាន់ៗរបស់អុលឡោះតាអាឡា ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំទ្រង់ ដើម្បីជូនជំនូនដល់អុលឡោះតាអាឡា គឺមានគូរបានដុត ជំនូនម្សៅគូរបានមេត្រីភាព និងពិធីច្រូចទឹក។ ត្រូវជូនជំនូននីមួយៗ តាមថ្ងៃកំណត់។ |
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ
ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង នឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ
នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។