ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។
លេវីវិន័យ 23:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសំរាប់ឯងរាល់គ្នា នោះត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងប្រាំពីរថ្ងៃនោះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃប្រាំបី ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់អ្នករាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាការប្រជុំយ៉ាងឱឡារិក មិនត្រូវធ្វើការអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតដល់ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃបង្ហើយបុណ្យ ដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ អាល់គីតាប អ្នករាល់គ្នាត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយធ្វើគូរបានដុតជូនទ្រង់។ ថ្ងៃនោះ ជាថ្ងៃបង្ហើយបុណ្យដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ |
ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។
ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ នឹងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសំរាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ
ត្រូវឲ្យឯងបរិភោគនំបុ័ងឥតដំបែអស់៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះត្រូវប្រជុំជំនុំមុតមាំថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវធ្វើការអ្វីឲ្យសោះ។