ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
លេវីវិន័យ 23:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ ដង្វាយទាំងនោះសុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសំរាប់ពួកសង្ឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវគ្រវីសត្វទាំងនោះថ្វាយជាមួយនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀមពីរនោះដែរ តង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។ អាល់គីតាប អ៊ីមុាំលើកសត្វទាំងនោះ ព្រមទាំងនំបុ័ងដែលជាផលដំបូង និងកូនចៀមទាំងពីរជូនអុលឡោះតាអាឡា។ ជំនូនទាំងនោះត្រូវជូនជាជំនូនដ៏សក្ការៈដល់អុលឡោះតាអាឡា ហើយប្រគល់ជូនអ៊ីមុាំ។ |
ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាដង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសំរាប់ជាដង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
ក៏ត្រូវថ្វាយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប នឹងកូនចៀមឈ្មោល២អាយុ១ខួប សំរាប់ជាយញ្ញបូជានៃដង្វាយមេត្រីដែរ
នៅថ្ងៃនោះឯង ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សំរាប់គ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសំរាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់
បើសិនជាយើងខ្ញុំបានសាបព្រោះរបស់ខាងព្រលឹងវិញ្ញាណ នៅក្នុងពួកអ្នករាល់គ្នា ហើយច្រូតបានរបស់អ្នករាល់គ្នាខាងសាច់ឈាមវិញ នោះតើច្រើនហួសពេកឬអី
ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ
ព្រមទាំងផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ហើយរោមចៀមរបស់ឯង ដែលកាត់មុនដំបូងដែរ