ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 23:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​គ្រវី ថ្វាយ​កណ្តាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ អាយុ​១​ខួប​មក​ថ្វាយ​ជា​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​គ្រវី​ថ្វាយ​កណ្ដាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ អាយុ​មួយ​ខួប​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្តាប់​ស្រូវ​ជូនអុលឡោះ‌តាអាឡា ត្រូវ​ជូន​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា

សូមមើលជំពូក



លេវី‌វិន័យ 23:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន


បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត‌ខ្ចោះ


បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្តាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា គឺ​នឹង​គ្រវី​ថ្វាយ​នៅ​ថ្ងៃ​ក្រោយ​នៃ​ថ្ងៃ​ឈប់​សំរាក


ឯ​ដង្វាយ​ម្សៅ​ដែល​សំរាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​លាយ​នឹង​ប្រេង ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដង្វាយ​ច្រួច នោះ​ត្រូវ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង


គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម