បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ
លេវីវិន័យ 22:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃនោះឯង មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ អញនេះជាព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះ មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ យើងនេះជាព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបរិភោគសាច់របស់សត្វនោះ នៅថ្ងៃធ្វើយញ្ញបូជា គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាព្រះអម្ចាស់។ អាល់គីតាប ចូរបរិភោគសាច់របស់សត្វនោះនៅថ្ងៃធ្វើគូរបាន គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាអុលឡោះតាអាឡា។ |
បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ
បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាដង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ
ដូច្នេះឯងរាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តរបស់អញ ហើយប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ា