ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។
លេវីវិន័យ 22:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទោះបើគោឬចៀមក្តី នោះមិនត្រូវសំឡាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែទោះបើគោ ឬចៀមក្តី មិនត្រូវសម្លាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។ អាល់គីតាប មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។ |
ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។
ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វណា ដែលស្លាប់ដោយខ្លួនឯងឡើយ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងឲ្យសត្វនោះដល់អ្នកដទៃដែលស្នាក់នៅក្នុងផ្ទះឯង ឲ្យគេបរិភោគបាន ឬនឹងលក់ឲ្យដល់សាសន៍ដទៃវិញក៏បាន។ មិនត្រូវឲ្យឯងស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ។