ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ ឬ​បែក ឬ​ក្រៀវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​ឯង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ បែក ឬ​ក្រៀវ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​អ្នក​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កម្ទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

សូមមើលជំពូក

អាល់គីតាប

អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កំទេច កាត់ ឬ​ក្រៀវ​ពង​មក​ជូន​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

សូមមើលជំពូក



លេវី‌វិន័យ 22:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ដែល​គម ឬ​តឿ ឬ​មាន​ស្នាម​អ្វី​នៅ​ភ្នែក ឬ​កើត​ទឹលម៉ូវ ឬ​ស្រែង ឬ​មាន​ពង​ខូច


តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ឡើយ ដ្បិត​ទ្រង់​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​ឯង​រាល់​គ្នា​ទេ


បើ​គោ ឬ​ចៀម មាន​អវយវ​ខ្វះ​ខាត​មិន​ពេញ‌លេញ នោះ​ឯង​នឹង​ថ្វាយ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ទ្រង់​មិន​ទទួល​សត្វ​នោះ​សំរាប់​ជា​ដង្វាយ​លា​បំណន់​ទេ


ឯ​អ្នក​ណា​ដែល​ត្រូវ​របួស​ត្រង់​ពង ឬ​កាត់​ស្វាស​ចេញ នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ