ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 22:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្ដី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្តី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ស្រី​របស់​បូជា‌ចារ្យ ដែល​រៀបការ​ជា​មួយ​អ្នក​មិន​មែន​ជា​បូជា‌ចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏វិសុទ្ធ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

កូន​ស្រី​របស់​អ៊ីមុាំ​ដែល​រៀប​ការ​ជា​មួយ​អ្នក​មិន​មែន​ជា​អ៊ីមុាំ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​ជំនូន​បរិសុទ្ធ​បាន​ឡើយ។

សូមមើលជំពូក



លេវី‌វិន័យ 22:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា


ហើយ​ដោយ​ព្រោះ​បង​ប្អូន​ស្រី​នៅ​ក្រមុំ ជា​សាច់​ជិត‌ដិត​ដែល​មិន​ទាន់​មាន​ប្ដី នោះ​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​នាង​នោះ​បាន​ដែរ


ប៉ុន្តែ​បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន


តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្ដី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិភោគ​ទេ