បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
លេវីវិន័យ 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាច្បាប់ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវមួយមក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយសម្រាប់ជាតង្វាយដុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ អាល់គីតាប ពេលហារូនចូលទៅក្នុងទីសក្ការៈ ត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។ |
បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង
បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ
បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសំរាប់ដង្វាយលោះបាបមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាដង្វាយនោះ រួចសំឡាប់ទៅ
លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា
ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប នឹងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសំរាប់ជាដង្វាយដុត
នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ
តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ