ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ
លេវីវិន័យ 13:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមព្រឿងៗនៅកន្លែងដែលតម្ពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានកន្ទួលពណ៌ក្រហមព្រឿងៗដូចជារោគឃ្លង់ នៅត្រង់កន្លែងតម្ពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី អាល់គីតាប អ៊ីមុាំត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានដុំពកពណ៌ក្រហមព្រឿងៗ ដូចជារោគឃ្លង់នៅត្រង់កន្លែងទំពែកទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី |
ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត នឹងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ
គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា នឹងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត
រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
ប៉ុន្តែ បើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី
នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក ត្រូវឲ្យសង្ឃប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។