ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ
លេវីវិន័យ 13:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ សង្ឃត្រូវប្រាប់ថាជាស្មោកគ្រោក មិនបាច់បង្ខាំងទុកទេ ព្រោះស្មោកគ្រោកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះបានសេចក្ដីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះ បូជាចារ្យមិនចាំបាច់ឲ្យគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។ អាល់គីតាប នោះបានសេចក្តីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ អ៊ីមុាំត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះ អ៊ីមុាំមិនចាំបាច់ឲ្យគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។ |
ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ
បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ