នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ
លូកា 9:54 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ាកុប នឹងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញដូច្នេះ យ៉ាកុប និងយ៉ូហានដែលជាសិស្សក៏ទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គចង់ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?”។ Khmer Christian Bible កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសិស្សពីរនាក់គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ អាល់គីតាប ពេលសិស្សពីរនាក់ គឺយ៉ាកកូប និងយ៉ូហានឃើញដូច្នោះ ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើលោកម្ចាស់ពេញចិត្តឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។ |
នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ
ដូច្នេះស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសំឡាប់គេដោយមានសេចក្ដីខ្នះខ្នែង ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកយូដាវិញ)
នោះទ្រង់ចាត់មេទ័ពម្នាក់ នឹងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ
តែយេហ៊ូវមិនបានប្រុងប្រយ័ត នឹងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែល ធ្វើបាបតាមនោះទេ។
មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង
ហើយយ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់
វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង
ខ្ញុំឃើញក្បាលវា១ ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ