បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
លូកា 7:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយ ឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល ព្រះគម្ពីរខ្មែរសាកល ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’ Khmer Christian Bible ដ្បិតលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកយ៉ូហាន-បាទីស្ទបានមកមិនបរិភោគនំប៉័ង មិនផឹកស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា "គាត់មានអារក្សចូល"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាថា លោកមានអារក្សចូល។ អាល់គីតាប យ៉ាងណាមិញ យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានមក គាត់តមអាហារ គាត់តមសុរា តែអ្នករាល់គ្នាថា គាត់មានអ៊ីព្លេសចូល។ |
បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។
យ៉ូហានបានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ
ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក
គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ
ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប
ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា
នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី
ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ នឹងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្ដីស្លាប់ នៅអស់កល្បរៀងទៅវិញ