នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។
លូកា 3:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា ព្រះគម្ពីរខ្មែរសាកល ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីនជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា Khmer Christian Bible លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាសូនជាកូនអេមីណាដាប់ អេមីណាដាប់ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូម អែសរ៉ូមជាកូនពេរេស ពេរេសជាកូនយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា អាល់គីតាប លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអែសរ៉ូម លោកអែសរ៉ូមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា |
នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។
តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល
យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង
ក្នុងពួកកូនរបស់ពេរេស ជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗ ជាកូនអ៊ីមរីៗ ជាកូនបានី
ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។