គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
លូកា 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាម ជាកូនអ៊ើរ ព្រះគម្ពីរខ្មែរសាកល នេរីជាកូនម៉ិលគី ម៉ិលគីជាកូនអ័តឌី អ័តឌីជាកូនកូសាម កូសាមជាកូនអែលម៉ូដាម អែលម៉ូដាមជាកូនអ៊ើរ Khmer Christian Bible លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេរីជាកូនម៉ិលគី ម៉ិលគីជាកូនអ័តឌី អ័តឌីជាកូនកូសាម កូសាមជាកូនអែលម៉ូដាម អែលម៉ូដាមជាកូនអ៊ើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនេរីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកអ័តឌី លោកអ័តឌីជាបុត្រលោកកូសាម លោកកូសាមជាបុត្រលោកអែលម៉ូដាម លោកអែលម៉ូដាមជាបុត្រលោកអ៊ើរ អាល់គីតាប លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើរ |
គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។