ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី
លូកា 3:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច ព្រះគម្ពីរខ្មែរសាកល មានពួកអ្នកទារពន្ធមកទទួលពិធីជ្រមុជទឹកដែរ ពួកគេក៏សួរយ៉ូហានថា៖ “លោកគ្រូ តើយើងខ្ញុំគួរធ្វើដូចម្ដេច?”។ Khmer Christian Bible ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកទារពន្ធក៏បានមកទទួលពិធីជ្រមុជទឹកដែរ ហើយគេសួរលោកថា៖ «លោកគ្រូ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ អាល់គីតាប មានអ្នកទារពន្ធខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរយ៉ះយ៉ាថា៖ «តួនអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ |
ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី
ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង
ឯបណ្តាជន នឹងពួកអ្នកយកពន្ធទាំងប៉ុន្មាន ដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់
កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច