រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានបន្ទូលថា អើ ល្មមហើយ។
លូកា 22:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី ព្រះគម្ពីរខ្មែរសាកល នៅពេលពួកអ្នកដែលនៅជុំវិញព្រះយេស៊ូវឃើញហេតុការណ៍ដែលរៀបនឹងកើតឡើង ពួកគេទូលថា៖ “ព្រះអម្ចាស់! តើឲ្យយើងខ្ញុំកាប់នឹងដាវឬ?”។ Khmer Christian Bible ពេលពួកអ្នកនៅជុំវិញឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកអ្នកដែលនៅជុំវិញព្រះអង្គ ឃើញហេតុការណ៍ដែលហៀបនឹងកើតមកដូច្នេះ គេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! តើត្រូវឲ្យយើងខ្ញុំយកដាវកាប់គេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកនៅជាមួយព្រះយេស៊ូឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ អាល់គីតាប ពួកអ្នកនៅជាមួយអ៊ីសា ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ |
រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានបន្ទូលថា អើ ល្មមហើយ។