ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
លូកា 21:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទូលសួរទ្រង់ថា លោកគ្រូ តើកាលណាការទាំងនេះនឹងកើតឡើង តើមានទីសំគាល់ណា ឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់ ព្រះគម្ពីរខ្មែរសាកល ពួកគេទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងនេះរៀបនឹងកើតឡើង?”។ Khmer Christian Bible ពួកគេក៏ទូលសួរព្រះអង្គថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ តើហេតុការណ៍នេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វីឲ្យដឹងថាហេតុការណ៍នេះជិតមកដល់?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះជិតមកដល់?»។ អាល់គីតាប គេសួរអ៊ីសាថា៖ «តួនអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសំគាល់អ្វីឲ្យយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមកដល់?»។ |
ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ
រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប
កាលណាអ្នករាល់គ្នាឃើញសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ
ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក
ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ
ទ្រង់មានបន្ទូលថា ចូរប្រយ័ត ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ