សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម
លូកា 17:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ ព្រះគម្ពីរខ្មែរសាកល ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានពីរនាក់នៅលើគ្រែមួយ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល; Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ មនុស្សពីរនាក់នៅលើគ្រែតែមួយ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានមនុស្សពីរនាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ អាល់គីតាប ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា អុលឡោះយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ |
សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម
សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ
មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មីដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។
ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។
ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ
តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ
ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ
បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ