ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។
លូកា 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទ្រង់សង្កេតឃើញរបៀបអ្នកដែលត្រូវបានអញ្ជើញតែងតែជ្រើសរើសកន្លែងកិត្តិយស ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ Khmer Christian Bible កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើសកន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គសង្កេតឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ អាល់គីតាប អ៊ីសាសង្កេតឃើញភ្ញៀវៗ ចេះតែរើសកន្លែងកិត្ដិយសអង្គុយ អ៊ីសាក៏មានប្រសាសន៍ជាប្រស្នាទៅគេថា៖ |
ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។
ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ
គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ
វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តនឹងកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ
ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង
កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ
ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ
ឯសាំសុនគាត់និយាយទៅគេថា សូមឲ្យខ្ញុំចោទជាប្រស្នាដល់អ្នករាល់គ្នាបន្តិច បើសិនជាអ្នករាល់គ្នារកពាក្យឆ្លើយដោះស្រាយឲ្យខ្ញុំបាន ក្នុងរវាង៧ថ្ងៃដែលជប់លៀងនេះ នោះខ្ញុំនឹងឲ្យអាវទ្រនាប់ នឹងសំលៀកបំពាក់១បន្លាស់ម្នាក់ៗ