ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នក​ដែល​និយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ។

សូមមើលជំពូក

Khmer Christian Bible

អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អស់​អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យបាន តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​អត់​ទោស​ឲ្យ​មិន​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏‌វិសុទ្ធ ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។

សូមមើលជំពូក



លូកា 12:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា


ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្ដី​ជំនឿ


បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ