តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
លូកា 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមានកូននៃសេចក្ដីសុខសាន្តនៅទីនោះ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងស្ថិតនៅលើអ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្តនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។ Khmer Christian Bible បើមានមនុស្សនៃសេចក្ដីសុខសាន្ដនៅទីនោះ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងសណ្ឋិតលើអ្នកនោះ ប៉ុន្ដែបើគ្មានវិញ សេចក្ដីសុខសាន្ដនឹងត្រលប់មកលើអ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្តីសុខសាន្ត នោះសេចក្តីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់ក្នុងផ្ទះនោះ តែបើគ្មានទេ សេចក្តីសុខនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើនៅក្នុងផ្ទះនោះមានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ អាល់គីតាប បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ |
តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព
ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត
ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស
សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្ដីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់
រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។
ឲ្យដូចជាពួកកូនដែលស្តាប់បង្គាប់ ឥតបណ្តោយតាមសេចក្ដីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ
ដូច្នេះ សូមជំរាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសំរេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ នឹងពួកគ្រួលោកទាំងអស់គ្នាហើយ ពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ។